​បិសាច​ក្រហម ដាក់គោលដៅលើតារាឆ្នើម PSG

0
Manchester United's Norwegian caretaker manager Ole Gunnar Solskjaer (L) speaks with Paris Saint-Germain's French forward Kylian Mbappe at the end of the UEFA Champions League round of 16 second-leg football match between Paris Saint-Germain (PSG) and Manchester United at the Parc des Princes stadium in Paris on March 6, 2019. (Photo by Geoffroy VAN DER HASSELT / AFP)

Daily mail បាន​ផ្សាយ​ថា ក្រុម​បិសាច​ក្រហម Manchester United កំពុង​ពិចារណា​ក្នុង​ការ​ចូល​ប្រជែង ទិញ​យក​កីឡាករ​គោលដៅ​របស់​ក្រុម Real Madrid មួយ​រូប នា​រដូវ​កាល​ក្រោយ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី ESPN បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដី Old Trafford កំពុង​ពង្រឹងសមត្ថភាព​នៅ​តំបន់​បម្រើ និង​ខ្សែការពារ​ស្លាប​ស្ដាំ មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទទ្វារ​ក្នុង​រយៈពេល ១១ ថ្ងៃ​ខាង​មុខ​។ ដូច្នេះ​ពួក​គេ មាន​គម្រោង​នឹង​តាម​ទិញ​ខ្សែប្រយុទ្ធ​ឆ្នើម​ៗ នា​រដូវ​កាល​ក្រោយ​បន្ថែម​ទៀត​។

ជាក់ស្ដែង បច្ចុប្បន្ន Man utd មិនសូវ​ជា​ខ្វាយខ្វល់​ជាមួយ​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​ប៉ុន្មាន​ឡើយ ដោយ​អាង​ថា​មាន Edinson Cavani នៅ​ប្រចាំការ​តំបន់​នេះ​ស្រាប់ ស្រប​ពេល​កុងត្រា​រវាង​កីឡាករ និង​ក្លឹ​ប​ត្រូវ​ផុតកំណត់​នា​រដូវ​កាល​ក្រោយ ខណៈ​ពួក​គេ​រំពឹង​ថា Mason Greenwood នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​របស់​កីឡាករ​អ៊ុយ​រុយ​ហ្គា​យ​រូប​នេះ​។

រំ​លឺ​ក​ដែរ​ថា ប្រសិនបើ Mbappe នៅ​ប្រកាន់​ជំហរ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹ​ប PSG នោះ​គេ​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នា​រដូវ​កាល​ក្រោយ ស្រប​ពេល​ក្រុម​អធិរាជ​ស Real Madrid គឺជា​បេក្ខភាព​ធំ​បំផុត​មួយ​នៃ​ការ​ក្លាយជា​ទ្រនំ​ថ្មី​របស់​កីឡាករ​ឆ្នើម សញ្ជាតិ​បារាំង​រូប​នេះ​៕