ក្នុងរយៈពេលពីររដូវកន្លងមក Erling Haaland បានបង្ហាញខ្លួនជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ នៅក្នុងពិភពបាល់ទាត់។ទោះបីជាទើបតែឈានចូលវ័យ ២១ ឆ្នាំកាលពីមួយខែមុនក៏ដោយ Haaland បានបំបែកឯតទគ្គកម្មរាប់មិនអស់រួចទៅហើយ ទាំងបាល់ទាត់ក្នុងស្រុក និងអឺរ៉ុបដោយស៊ុតបញ្ចូលទីបានជាង ១០០ ដងក្នុងការប្រកួតអាជីព។
ហើយប្រសិនបើនរណាម្នាក់គិតថា កីឡាករអន្តរជាតិន័រវែសរូបនេះ អាចនឹងអន់ថយនៅឆ្នាំ ២០២១-២២ នោះហាក់ដូចជាមិនទំនងទេ ដោយ Haaland រកបាន ៥ គ្រាប់ក្នុងការប្រកួតបើកឆាក ៣ ប្រកួតដំបូងរបស់ Borussia Dortmund ។
កីឡាករវ័យ ១៧ឆ្នាំ Albert Braut Tjaaland គឺជាសាច់ញាត្តិគ្រួសារកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ន័រវែស ដែលរូបគេកំពុងលេងឲ្យក្លិប Molde FK ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង។
Tjaaland រកបាន ៦៩ គ្រាប់ក្នុង ៣៧ ប្រកួតក្នុងរដូវកាលដំបូងរបស់គាត់ នៅក្នុងក្រុមយុវជនក្លិប MoldeFK បានធ្វើឱ្យមានភាពលេចធ្លោក្នុងការប្រកួតដំបូងលើអ៊ីនធឺណេត ហើយត្រូវបានគេចែករំលែកទូទាំងពិភពលោកផងដែរ៕