Man City ផ្តល់​កុងត្រា​ថ្មី ៣​ឆ្នាំ​ដល់​ខ្សែប្រយុទ្ធ​ជើង​ថ្មី​របស់​ខ្លួន​

0

កីឡាករ Liam Delap ខ្សែប្រយុទ្ធ​ក្រុម Manchester City បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល ៣ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​រូបគេ​នៅ​ជាមួយ​ក្លឹ​បរ​ហូត​ដល់​រដូវក្តៅ​ឆ្នាំ ២០២៦ ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​វ័យ ១៨ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ជា​ក្រុម​ដំបូង​របស់​ខ្លួន កាលពី​រដូវ​កាល​មុន​ ដោយ​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ២-១ Carabao Cup ជុំ​ទី ៣ លើ​ក្រុម Bournemouth មុន​ពេល​ត្រូវ​បាន​គេ​ប្រើ​ជា​កីឡាករ​បម្រុង ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជាមួយ Leicester City ។

ក្លឹ​ប​ជើងឯក​មួយ​ចំនួន​ចង់​យក Delap ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ​ប៉ុន្តែ Man City មិន​ទាន់អាច​ចុះហត្ថលេខា​រកអ្នកជំនួស Sergio Aguero នោះទេ​ ហើយអនាគត​ដ៏​ខ្លី​របស់​គាត់​ត្រូវ​បាន​កំណត់​នៅ​កីឡដ្ឋាន Etihad ។

Delap បាន​បង្ហាញ​រួច​មក​ហើយ​ ថា​គាត់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​លេង​បាល់ទាត់​ជម្រើស​ដំបូង​ ដោយ​បាន​ស៊ុត​បញ្ចូល​ទី​ទល់​នឹង​ក្រុម Mansfield Town របស់ League Two និង Tranmere Rovers ក្នុង​ពានរង្វាន់ EFL ៕