សារព័ត៌មាន Goal បានផ្សាយថា Robert Lewandowski មិនមែនសម្រាប់លក់ទេ ហើយនឹងមិនចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ចំពេលដែលក្លិបមានបំណងរក្សាខ្សែប្រយុទ្ធឆ្នើម សម្រាប់ការពារតំណែងជើងឯក Bundesliga។
តែទោះជាយ៉ាងណា ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិប៉ូឡូញរូបនេះ ត្រូវបានគេដឹងថា មានបំណងចាកចេញពីក្រុមជើងឯកក្របខ័ណ្ឌ Bundesliga នៅរដូវក្តៅនេះ ហើយរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា រូបគេបានសុំចាកចេញ ហើយថា Bayern បានកំណត់តម្លៃ ១១០ លានផោន (១៥០ លានដុល្លារ)។
តែទោះយ៉ាងណា តាមពិតទៅ Bayern មិនពិចារណាលក់ ទោះក្រោមកាលៈទេសៈណានោះទេ ហើយថា Lewandowski នឹងទទួលយកតំណែងដ៏សំខាន់នេះ សម្រាប់ការពារតំណែងម្ចាស់ជើងឯក Bundesliga តទៅទៀត៕