UEFA បានបញ្ជាក់ពីការតែងតាំងសម្រាប់ពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំ ដោយក្រុមតោខៀវ Chelsea គឺ Jorginho និង N’Golo Kante ត្រូវបានចូលរួមដោយតារាឆ្នើម Kevin De Bruyne របស់ក្រុម Manchester City នៅក្នុងបញ្ជី។
Jennifer Hermoso, Lieke Martens និង Alexia Putellas សុទ្ធតែត្រូវបានតែងតាំងជាបេក្ខភាពកីឡាករបាល់ទាត់ស្ត្រីឆ្នើមប្រចាំឆ្នាំរបស់ UEFA ខណៈដែលលោក Pep Guardiola, Thomas Tuchel និង Roberto Mancini គឺជាបេក្ខភាពគ្រូបង្វឹកឆ្នើមទាំងបីរូប។
ចំពោះគ្រូបង្វឹកស្ត្រីប្រចាំឆ្នាំលោក Lluis Cortes លោក Peter Gerhardsson និងលោកស្រី Emma Hayes សុទ្ធសឹងជាបេក្ខភាពដណ្តើមពានរង្វាន់នេះ។ អ្នកឈ្នះនឹងត្រូវបង្ហាញក្នុងពិធីចាប់ឆ្នោតវគ្គចែកពូល Champions League ឆ្នាំ ២០២១-២២ នៅថ្ងៃទី ២៦ ខែសីហា៕