ក្រុមកាំភ្លើងធំ Arsenal ជិតឈានដល់ការចុះហត្ថលេខាជាមួយអ្នកចាំទី Aaron Ramsdale ពី Sheffield United ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៣០ លានផោន (៤១ លានដុល្លារ) ។
តែទោះជាយ៉ាងណា អ្នកចាំទីសញ្ជាតិអង់គ្លេសវ័យ ២៣ឆ្នាំរូបនេះ មិនទាន់យល់ព្រមលើលក្ខខណ្ឌពេញលេញ និងធ្វើការពិនិត្យសុខភាពមុនពេលចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀតនោះទេ។
កិច្ចព្រមព្រៀងនេះនឹងតម្រូវឲ្យ Arsenal បង់ថ្លៃដំបូងចំនួន ២៤ លានផោន (៣៣ លានដុល្លារ) ដល់ Sheffield United ដែលដើមឡើយចង់បាន ៤០ លានផោន (៥៥ លានដុល្លារ) ជាមួយនឹងប្រាក់បន្ថែម ៦ លានផោន (៨ លានដុល្លារ) ដែលបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះ។
Arsenal សង្ឃឹមថាពួកគេអាចបញ្ចប់កិច្ចព្រមព្រៀងជាមួយ Ramsdale ឱ្យបានទាន់ពេលវេលា ដើម្បីចុះបញ្ជីរូបគេសម្រាប់ក្រុមដែលនឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះ៕