ក្លឹបសេះបង្កង់ Juventus បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Manuel Locatelli ពីក្លិប Sassuolo ក្នុងកិច្ចព្រមព្រៀងខ្ចីជើង ដែលឈានទៅរកការទិញផ្តាច់ចំនួន ៣៥ លានផោន (៣០ លានផោន/៤១ លានដុល្លារ)។
សូមជម្រាបថា ក្លិបយក្សនៅក្របខ័ណ្ឌ Serie A មួយនេះបានដេញតាមចុះហត្ថលេខាលើ Locatelli អស់រយៈពេលជាច្រើនខែមកហើយ ដោយបានឃើញគាត់រីករាយជាមួយយុទ្ធនាការឆ្នាំ ២០២០-២១ នៅឯក្លិប Sassuolo ដើម្បីជួយឲ្យក្លឹបទទួលបានចំណាត់ថ្នាក់លេខ ៨ ។
ជាមួយគ្នានោះ ក្លឹបកាំភ្លើងធំ Arsenal ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករវ័យ ២៣ ឆ្នាំរូបនេះដែរ ប៉ុន្តែ Goal យល់ថាគោលដៅបន្ទាប់ដែលគាត់ពេញចិត្តគឺកីឡដ្ឋាន Allianz ហើយទីបំផុត Bianconeri អាចឈានដល់កិច្ចព្រមព្រៀង។
តែទោះជាយ៉ាងណា Juve នឹងចំណាយ ៥ លានផោន ដើម្បីនាំយក Locatelli ក្នុងការខ្ចីជើងដំបូង ហើយ Sassuolo នឹងទទួលបាន ៣០ លានផោនដែលនៅសល់ (២៦ លានផោន/៣៥ លានដុល្លារ) នៅពេលដែលការផ្លាស់ប្តូររបស់គាត់ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ នៅរដូវក្តៅឆ្នាំ ២០២២៕