Kane ត្រលប់​មក​ហ្វឹកហាត់​ពេញលេញ ចំ​ពេល​មានការ​ពិភាក្សា​អំពី​ការ​ផ្ទេរ​របស់ Man City

0

Goal បាន​ផ្សាយ​ថា កីឡាករ Harry Kane បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​នៅ Tottenham វិញ​ហើយ ដោយ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូប​នេះ នឹង​ត្រូវ​ជួយ​ក្រុម​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Nuno អ្នកចាត់ការ​ថ្មី​របស់ Spurs ។

ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ ២៨ ឆ្នាំ​រូប​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ចំ​កណ្តាល នៃ​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​នៅ​រដូវក្តៅ​នេះ ជាមួយនឹង​សំណួរ​គ្មាន​ទី​បញ្ចប់​ត្រូវ​បាន​សួរ​អំពី​អនាគត​របស់​គាត់​។

ទោះជា​យ៉ាងណា​ក៏​ដោយ Manchester City នៅ​តែ​ចិញ្ចឹមចិត្ត ចាប់អារម្មណ៍​ចង់បាន​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ក្លិប​មាន់​ខ្នាយ​មាស​រូប​នេះ ប៉ុន្តែ​រូបគេ​នៅ​តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្លឹ​ប​បច្ចុប្បន្ន​។

Kane ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​របស់ Spurs សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ Europa Conference League របស់​ពួក​គេ​ជាមួយ Pacos de Ferreira នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕