Manchester City គ្មាន​លទ្ធភាព​ក្នុង​ការ​នាំ​យក Harry Kane នោះ​ទេ លុះត្រាតែ…​!

0

ក្រុម​មេឃ​ខៀវ Manchester City នឹង​បញ្ចប់​ការ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ Harry Kane ប្រសិនបើ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំ​យក Jack Grealish ក្នុង​តម្លៃ​១០០​លាន​ផោន​ពី Astone Villa មក​កាន់ Etihad​។

យោង​តាម​សារព័ត៌មាន Manchester Evening News​ បាន​ឲ្យ​ដឹង​ថា ក្នុង​កញ្ចប់​១០០​លាន​ផោន លោក Pep Guardiola នឹង​មិន​មាន​ថវិកា​គ្រាប់​គ្រាន់ ដើម្បី​តាម​យក Harry Kane បាន​ទេ លុះត្រាតែ ក្លិប​ដាក់​លក់​កីឡាករ​ចេញ​បន្ថែម​។

យ៉ាងណាមិញ ប្រធាន​ក្លឹ​ប​មាន់​ខ្នាយ​មាស Tottenham លោក Daniel Levy បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​គ្មាន​បំណង​លក់​ប្រធាន​ក្រុម​អង់គ្លេស Harry Kane ឡើយ ខណៈ​ដែល​រូបគេ​មាន​កុងត្រា ៣ ឆ្នាំ​ទៀត ហើយ​ប្រសិនបើ​ក្លិប​ចង់​លក់​យ៉ាងតិច​ក៏ ១៥០ លាន​ផោន​ដែរ​៕