Artetar បញ្ជាក់អំពីអនាគតរបស់ Xhaka

0

អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​បញ្ជាក់​ថា សំណើរ​របស់ Granit Xhaka ទៅ​កាន់ Roma ត្រូវ​បាន​បិទ​ហើយ​ លោក​រំពឹង​ថា​ខ្សែបម្រើ​រូប​នេះ​នឹង​ក្លាយជា​ «សមាជិក​សំខាន់​» របស់​ក្រុម​នៅ​ឆ្នាំ​នេះ​។

កាលពីដើម​រដូវក្តៅ ខ្សែបម្រើ​ការពារ​រូប​នេះ ​ហាក់ដូចជា​មាន​ទំនាក់ទំនង​ជាមួយ​លោក Jose Mourinho នៅ​ក្លឹ​ប Serie A ទោះបីជា​របាយការណ៍​ កាលពី​ស​ប្តា​ហ៍​មុន​បាន​ចាប់ផ្តើម​ផ្សាយ​ថា Xhaka នឹង​នៅ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ក៏​ដោយ​។

យ៉ាងណាមិញ ថ្មី​ៗ​នេះ Xhaka បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ ​មុន​ការ​ប្រកួត​មិត្តភាព​រវាង Arsenal ទល់​នឹង​ក្រុម​តោ​ខៀវ Chelsea ​។

ទន្ទឹម​នឹង​នេះ​ដែរ Arsenal នឹង​មានការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​មួយ​ទល់​នឹង Tottenham ​នៅ​ថ្ងៃអាទិត្យ​ក្រោយ​ផង​ដែរ​៕