មានរឿងអ្វី! បានជាខ្សែប្រយុទ្ធ​ម្នាក់​របស់​ Dortmund ថា​ចង់​ឈប់​ពី​បាល់ទាត់​

0

គ្រូបង្វឹក​របស់​ក្លិប Borussia Dortmund បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ខ្សែប្រយុទ្ធ​វ័យក្មេង​ស្បែក​ខ្មៅ កីឡាករ Youssoufa Moukoko ប្រាប់​ថា​រូបគេ​ចង់​ឈប់​ពី​អាជីព​បាល់ទាត់ ព្រោះ​ដោយសារ​ការ​រង​សម្ពាធ​ខ្លាំង​ពេក​។

កីឡាករ​យុវជន​អន្តរជាតិ​អា​ល្លឺ​ម៉​ង់ សញ្ជាតិ​ដើមកា​មេ​រូ​ន​វ័យ​១៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ដំបូង​របស់ Dortmund តាំងពី​អាយុ ១៥ ឆ្នាំ​នៅ​ខែមករា​ឆ្នាំ ២០២០ ដោយ​រកបាន ៨៨ គ្រាប់​ក្នុង ១៤១ ប្រកួត​សម្រាប់​ក្លឹ​ប​នៅ​កម្រិត​សាលា​។

នៅ​ខែវិច្ឆិកា​ឆ្នាំ​នោះ ខ្សែប្រយុទ្ធ​រូប​នេះ បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Bundesliga នៅ​ពេល​ដែល​បង្ហាញខ្លួន​ជា​លើក​ដំបូង​ មួយ​ថ្ងៃបន្ទាប់​ពី​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ ១៦ ឆ្នាំ​របស់​គេ​ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ តួនាទី​របស់​គេ​បាន​ធ្លាក់​ចុះ​ជា​លំដាប់​៕