Arsenal កំពុង​តាម​សម្លឹង​ខ្សែប្រយុទ្ធ​មួយ​រូប​ពី​ក្លឹ​ប ​Serie A

0

យោ​តាម​កាសែត The Telegraph ថ្មី​ៗ​នេះ​បាន​រាយការណ៍​ថា ​ក្លិប​កាំភ្លើង​ធំ Arsenal កំពុងធ្វើការ​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដាក់ ​លើ​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ Lautaro Martinez នៅ​ក្នុង​ក្រុម Inter Milan ។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ២៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​កីឡាករ​លេចធ្លោ​មួយ​រូប ក្នុង​ពេល​បច្ចុប្បន្ន ខណ​:​សូ​ម្បី​តែ Lionel Messi ក៏​ធ្លាប់​បាន​លើក​សរសើរ​រូបគេ​ មិន​ដាច់​ពី​មាត់​ផង​ដែរ​។

តែ​ទោះជា​យ៉ាង ការ​លេង​របស់​គេ នៅ​ឯ​ទឹកដី San Siro មើលទៅ​ហាក់​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ដោយសារ​តែ​ក្លិប Inter អាច​ត្រូវ​​បង្ខំ​លក់​តារា​ឆ្នើម​ នៅ​ក្នុង​ក្រុម​ពួក​គេ​រូប​នេះ​ចេញ ដើម្បី​បង្វិល​លុយ​សម្រាប់​ជ្រោមជ្រែង ​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​ក្លិប ដែល​កំពុង​ជួប​បញ្ហា​ខ្លាំង ។

យ៉ាងណាមិញ ក្លិប​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា Martinez អាច​នឹង​មាន​តម្លៃ​ខ្លួន​ប្រមាណ ៧៧ លាន​ផោន៕