Atletico គ្រោង​ទិញ​ខ្សែប្រយុទ្ធ​ធូរ​ថ្លៃ​ម្នាក់​ ពី​ក្លិប​កាំភ្លើង​ធំ​

0

ក្រុម​ម្ចាស់​ជើងឯក La Liga គឺ Atletico Madrid ចាប់អារម្មណ៍​ចង់​ទិញ​យក​ខ្សែប្រយុទ្ធ Alexander Lacazette ពី​ក្លិប​កាំភ្លើង​ធំ Arsenal ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​។

គ្រូ​បង្វឹកលោក Diego Simeone ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចង់បាន​កីឡាករ​ខ្សែប្រយុទ្ធ​មក​បន្ថែម​ទៀត ​ឲ្យ​បាន​មុន​បើក​រដូវ​កាល​ថ្មី ​ប៉ុន្តែ​ក្លិប​ពុំ​អាច​ទិញ​ខ្សែប្រយុទ្ធ​តម្លៃ​ខ្លួន​ថ្លៃ​ៗ​នោះ​ឡើយ ដោយសារ​កញ្ចប់​ហិរញ្ញវត្ថុ​មាន​កំណត់​។

ដូច្នេះ​ហើយ​ទើប​លោក​ចង់​យក​កីឡាករ​ខ្លួន​ទៅ​ប្ដូរ​យក Lacazetta ឬសុំ​ខ្ចី​ជើង​គេ​តែ​ម្ដង ​ស្រប​ពេល​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ​នៅ​សល់​កុងត្រា​នៅ​ទឹកដី Emirates រហូត​ដល់​ចប់​រដូវ​កាល​ក្រោយ​ឯណោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ Arsenal កំពុង​ចាប់អារម្មណ៍​ទិញ​យក​ខ្សែប្រយុទ្ធ Tammy Abraham ពី Chelsea ដូច្នេះ​ក្លិប​នឹង​លក់ Alexander Lacazette ក្នុង​តម្លៃ​ត្រឹមតែ​ ១៧​លាន​អឺ​រ៉ូ (​ស្មើនឹង​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ប៉ុណ្ណោះ​៕