Mbappe៖ Real Madrid គ្រាន់តែ​ជា​ក្តី​សុ​បិ​ន្ត​ប៉ុណ្ណោះ​

0

Kylian Mbappe នៅ​តែ​បន្ត​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង ​ជាមួយ​ក្លឹ​ប​យក្ស La Liga Real Madrid ប៉ុន្តែ​កីឡាករ​បារាំង​រូប​នេះ​ បាន​និយាយ​ថា​ «ក្តី​សុ​បិ​ន្ត​ធំ​បំផុត​របស់​គាត់​គឺ​ចង់​ឈ្នះ​ពានរង្វាន់ Champions League ជាមួយ PSG»។

ទោះជា​យ៉ាងណា ខ្សែប្រយុទ្ធ​បារាំង​វ័យ ២២​ឆ្នាំ​រូប​នេះ មិន​ទាន់​បាន​ចុះ​កុងត្រា​ថ្មី​ នៅ​កីឡដ្ឋាន Parc des Princes នៅឡើយ​ទេ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គេ នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០២២ ។

Goal បាន​ឲ្យ​ដឹង​ថា Mbappe នៅ​តែ​ជា​គោលដៅ​កំពូល ​របស់​ក្លឹ​ប​យក្ស La Liga នៅ Santiago Bernabeu ដោយ​រូបគេ​ត្រូវ​បាន​គេ​ទាក់ទង ​ជា​ច្រើន​លើកមក​ហើយ​ជាមួយ Blancos ប៉ុន្តែ​ត្រូវ​បាន​បដិសេធមក​វិញ​៕