Steven Gerrard អះអាងថាការវិលត្រឡប់មកកាន់ Liverpool វិញមិនមែនជាផ្នែកមួយ នៃផែនការអនាគតភ្លាមៗរបស់គាត់ឡើយ ដោយវីរបុរសហង្សក្រហម បានប្តេជ្ញាយ៉ាងពេញទំហឹង ចំពោះការឈ្នះពានរង្វាន់នៅក្លិប Rangers របស់ស្កុតឡេន ជាមុនសិន។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានគេដឹងថា នឹងអាចត្រលប់មក Anfield វិញដើម្បីជំនួសលោក Jurgen Klopp ក្នុងថ្ងៃអានាគត។
Gerrard ដែលមានវ័យ ៤១ឆ្នាំ នឹងត្រូវបានផ្តល់ឱកាស ដើម្បីទទួលបានជោគជ័យ ក្នុងការដឹកនាំក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង Champions League ប៉ុន្តែមិនមែនជាពេលនេះនោះទេ ពោលគឺ ពេលវេលានៅឆ្ងាយណាស់៕