កីឡាករ Virgil van Dijk បានបង្ហាញអារម្មណ៍នៅក្នុងសារដ៏រំជួលចិត្តមួយ ទៅកាន់អ្នកគាំទ្រក្រុមហង្សក្រហម និងមិត្តរួមក្រុមរបស់គេ បន្ទាប់ពីខ្សែការពាររូបនេះ សម្រាករយៈពេលយ៉ាងយូរ ដើម្បីព្យាបាលរបួសជង្គង់។
ខ្សែការពារកណ្ដាលហូឡង់វ័យ ៣០ឆ្នាំរូបនេះ ត្រូវបានសម្រាក់អស់រយៈពេល ខែដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ប៉ុន្តែទីបំផុត នឹងត្រឡប់មកចូលរួមជាមួយហង្សក្រហមវិញ នៅរដូវកាលនេះ ។
ជាមួយគ្នានោះ មិត្តរួមក្រុមខ្សែការពារកណ្ដាល Joe Gomez ក៏បានវិលត្រលប់មកវិញផងដែរ បន្ទាប់ពីការបញ្ឈប់រយៈពេលវែងស្រដៀងគ្នា ដែលផ្តល់ការបង្កើនគុណភាពការពារទ្វេដង ដល់អ្នកចាត់ការ Jurgen Klopp នៅមុនរដូវកាលថ្មី៕