Bruno Fernandes និយាយ​អ្វីខ្លះ ពី​ការ​លេង​នៅ​រដូវ​កាល​មុន​

0

ខ្សែបម្រើ​​របស់​ក្លិបបិសាច​ក្រហម កីឡាករ Bruno Fernandes បាន​សារភាព​ថា កាលពី​ចុងរដូវ​កាល​មុន ខ្លួន​បាន​រង​ស​ម្ពាធ​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្ត​យ៉ាង​ខ្លាំង​។

ពិត​ណាស់ កាលពី​រដូវ​កាល​មុន Bruno ពិតជា​ហត់នឿយ​ខ្លាំង​មែនទែន ដោយរូបគេ​បាន​បង្ហាញខ្លួន​ចំនួន ​៥៨​ប្រកួត ពោល ខកខាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ​ក្នុង​ក្រប​ខណ្ឌ Premier League និងលេង​បាន​ ១៥​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​អឺរ៉ុប​។

Bruno និយាយ​ថា​៖ « រដូវ​កាល​មុន ជារដូវ​កាល​ដ៏​លំបាក ព្រោះ​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​កាលវិភាគ​មមាញឹក​ខ្លាំង។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ទល់​នឹង Sevilla នៃ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Europa League 2020 គឺយើង​មាន​ពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​សម្រាក និ វិល​ត្រឡប់​មក​វិញ​ ដើម្បី​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​។ នៅ​ពេល​ដែល​បញ្ចប់​រដូវ​កាល អ្នក​តែងតែ​គិត​ថា ខ្ញុំ​អស់កម្លាំង​ណាស់ ខ្ញុំ​ត្រូវការ​សម្រាក និងជួបជុំ​ជាមួយ​ក្រុម​គ្រួសារ ​»៕