ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន៧៦៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៩៦៧នាក់ និងស្លាប់ ១៥ នាក់។
គួសបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៥.១៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៧.៦៩២នាក់ និងស្លាប់១.៣៣៩នាក់៕
