ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លិប Manchester City ត្រូវបានគេរំពឹងថា នឹងផ្តល់ជូននូវទឹកប្រាក់បន្ថែម ៧៥ លានផោន លើតម្លៃ ១០០លានផោន បន្ថែមទៀត សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jack Grealish ដែលលោក Pep Gaudiola កំពុងចង់បានខ្លាំង។
យ៉ាងណាមិញ ក្លិប Aston Villa ត្រូវបានគេដឹងថា ក្លិបមិនមានបំណង ដាក់លក់ខ្សែបម្រើស្លាបវ័យ ២៥ឆ្នាំរូបនេះ ខណៈដែលកំពុងផ្តល់ជូននូវលក្ខខណ្ឌល្អជាច្រើន និងកិច្ចសន្យាថ្មី ដែលមានតម្លៃជាង ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ ក្នុងគោលបំណង ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យស្នាក់នៅបន្ត៕