Chelsea កំពុង​ប្រញាប់ប្រញាល់​ទាក់ទង​ Jack Grealish​

0

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ចង់​ទិញ​យក​ខ្សែបម្រើ Jack Grealish កាត់មុខ Manchester City បន្ទាប់​ពី​លេចឮ​ដំណឹង​ថា​លោក Pep Guardiola ចង់បាន​គេ​ខ្លាំង​។

ខ្សែបម្រើ​ស្លាប​អង់គ្លេស​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​កីឡាករ​ជួរ​មុខ​មួយ​រូប ​ដែល​គ្រូបង្វឹក Gareth Southgate ទុកចិត្ត និង​បាន​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ​ឲ្យ​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Euro 2020 ដោយ​ទទួល​បាន​តំណែង​ជើងឯក​រង​ផង​ដែរ​។

Grealish ទំនងជា​ចង់​ចាក​ចេញពី Aston Villa ប៉ុន្តែ​ក្លិប​មួយ​នេះ​បាន​ព្យាយាម​ ដាក់​សំណើ​កុងត្រា​ល្អ​ៗ​ដល់​រូបគេ​ ប៉ុន្តែ​យ៉ាងណាមិញ​ឥលូវ​នេះ Chelsea បាន​ចូល​ប្រជែង​ជាមួយ Man City ក្នុង​ការ​ទិញ​កីឡាករ​វ័យ ​២៥​ឆ្នាំ​រូប​នេះ​ដែរ​ហើយ​។

ប៉ុន្តែ Caughtoffside បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ឱកាស​ដែល Chelsea ទិញ​យក Grealish បាន​គឺ​មាន​តិច​ណាស់ ​ដោយសារ​គេ​បាន​ដាក់ចិត្ត ​និង​ព្រមព្រៀង​ផ្ទេរ​ទៅ​ទឹកដី Etihad ក្នុង​តម្លៃ​ខ្លួន​ ១២១.៣​លាន​ដុល្លារ និង​ចុះ​កុងត្រា​ចំនួន​ ៥​ឆ្នាំ​ទៀត​ផង​៕