ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ មានករណីជីដូនហូបផ្លែទៀប ប្រហែសចោលគ្រាប់នៅក្បែរ កូនង៉ែតទើបអាយុ១០ខែ យកញាត់មាត់ ឈ្លក់ចូលបំពង់ខ្យល់ ស្ទះដង្ហើម ក្បែរស្លាប់ ភ្លាមៗម្តាយ ដែលឆ្លងកូវីដ-១៩ផងនោះ បាននាំយកកូន មកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។
សូមអរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យវះកាត់ ដែលបានតស៊ូ យកគ្រាប់ទៀបនោះបាន ដោយប្រើពេលអស់ ៤ម៉ោង ក្នុងបន្ទប់វះកាត់ ថ្ងៃនេះបានធូរស្រាលហើយ ។



