Juventus កំពុង​ប្រញាប់​ចូល​ចរចារ នាំ​យក​ខ្សែបម្រើ​កំពុង​តែ​ឡើង​កូដ​ម្នាក់​ពី​ Sassuolo

0

 

Goal បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​សេះបង្កង់ Juventus បាន​រៀបចំ​កិច្ច​ពិភាក្សា​ថ្មី​ជាមួយ​ក្លិប Sassuolo ក្នុង​គោលបំណង​ ដើម្បី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ ​សម្រាប់​កីឡាករ Manuel Locatelli ក្នុង​តម្លៃ ៤០លាន​ផោន​។

ខ្សែបម្រើ​អ៊ី​តា​លី​វ័យ ២៣​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​គោលដៅ​ចម្បង​របស់ Juve សម្រាប់​យុទ្ធនាការ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ​នៅ​ឆ្នាំ ២០២០-២១ នៅ​ឯ Sassuolo ក្រោយបាន​ជួយ​អ៊ី​តា​លី​ឈ្នះ​ពានរង្វាន់​ធំ​ទី ៦ របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍​អ៊ឺ​រ៉ុ​ប​ នៅ​រដូវក្តៅ​នេះ​។

ជាមួយ​គ្នា​នោះ Locatelli ក៏​ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង ​ជាមួយ​ក្លឹ​ប​អង់គ្លេស​ជា​ច្រើន​ផង​ដែរ​ដូច​ជា Arsenal ជាដើម៕