កីឡាករ Harry Wilson បានផ្លាស់ចេញពីក្លិប Liverpool ទៅចូលរួមជាមួយក្លិប Fulham ក្រោមកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងតម្លៃ ១២លានផោន។
ខ្សែបម្រើសញ្ជាតិវែលស៍វ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពបានល្អ ក្នុងការចូលរួមជាមួយ Derby County និង Bournemouth ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលចំណាយពេលក្នុងរដូវកាល ២០២០-២១ នៅ Cardiff City ដែលគេអាចរកគ្រាប់បាល់បាន ៧គ្រាប់ និង assist ១២លើក ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតនៅលីគទី២អង់គ្លេស។
គួរជម្រាបថា Wilson ជាកីឡាករដែលត្រូវបានបណ្ដុះបណ្ដាលចេញពីថ្នាលរបស់ Liverpool ហើយបានសម្រេចចិត្តចាកចេញពីទីនោះ ក្រោយចំណាយពេល១៥ឆ្នាំ ប៉ុន្ដែកីឡាករជនជាតិវេលស៍រូបនេះ មិនទទួលបានឱកាសច្រើននោះទេ សម្រាប់ការបង្ហាញខ្លួនក្រុមធំ របស់ហង្សក្រហម៕