ខ្សែបម្រើក្លឹបបិសាចក្រហម បដិសេធសំណើរផ្ទេរទៅកាន់ក្លឹប Barcelona

0

ខ្សែបម្រើ Donny van de Beek របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ច្រាន​ចោលការ​ផ្លាស់​ទៅ​កាន់​ក្លិប Barcelona ។ តាម​ប្រភព​ព​ត៌​មាន Goal បានអោយ​ដឹង​ថា កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ មាន​បំណង​ចង់​ប្រជែង​ដណ្តើម​តំណែង​នៅ Old Trafford នា​រដូវ​កាល​នេះ​។

អតីត​តារា Ajax រូប​នេះ​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ចាកចេញ ប៉ុន្តែ​គាត់​បាន​សំរេចចិត្ត​ស្នាក់​នៅ​ក្លឹ​ប Premier League ។ Danny van de Beek ត្រូវ​បាន​ចុះ​កុងត្រា​ពី​ក្លិប Ajax កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​រូបគេ​ស្ទើរតែ​មិន​មាន​វត្តមាន​សម្រាប់​ក្រុម Manchester United ឡើយ ហើយ​ក្លឹ​ប Barcelona មាន​ចំណាប់អារម្មណ៍ ចង់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​រូប​នេះ នៅ​រដូវក្តៅ​នេះ​៕