គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចេញមុខឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាម ដែលថា ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិប Manchester United ខណៈប្រភពមួយបានបង្ហើបថា រូបគេចង់ផ្ទេរទៅលេងនៅក្លិប Paris Saint-Germain។
ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola បានបង្ហើបថា កីឡាករសញ្ជាតិបារាំងរូបនេះ មិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford ឡើយ ប៉ុន្តែសាមីខ្លួនបាននិយាយថា គេសប្បាយចិត្តនឹងនៅទីនេះ គ្រាន់តែមិនធ្លាប់បានបង្ហើបថាគេនឹងបន្តកុងត្រាថ្មី ឬអត់។
ទោះជាយ៉ាងណា កុងត្រារបស់ Pogba នឹងអស់សុពុលភាព នៅរដូវក្ដៅឆ្នាំក្រោយនេះ ហើយស្របពេល Man UTD ព្យាយាមស្នើកុងត្រាថ្មីដល់គេ។
ទន្ទឹមនឹងការផ្ទុះព័ត៌មានចចាមអារ៉ាមមួយនេះ លោក Solskjaer បាននិយាយថា លោកសង្ឃឹមថា Pogba នឹងបន្តស្នាក់នៅ Manchester United នៅរដូវកាលក្រោយ៕