ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃ ទី ២៧ ខែកក្កដា ឆ្នាំ ២០២១ ក្រោយធ្វើសកម្មភាព លួចទាក់ឆ្កែ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឆែករកឃើញ សត្វឆ្កែជាច្រើនក្បាល ត្រូវច្រកចូលក្នុងការ៉ុង។


