កីឡាករ Xherdan Shaqiri បានត្រៀមខ្លួនចាកចេញពី Liverpool នៅរដូវក្ដៅនេះ ស្របពេល Napoli និង Lazio ស្ថិតនៅក្នុងជម្រើស ដែលតារាឆ្នើមស្វីសរូបនេះ អាចជ្រើសរើសបាន ជាទ្រនំថ្មីដែលកំពុងតែរង់ចាំ។
តាមប្រភពពី Goal បានអះអាងថា ក្លិបធំៗទាំងពីរនៅ Serie A បានទាក់ទងអ្នកតំណាងរបស់កីឡាករវ័យ២៩ឆ្នាំ បន្ទាប់ពីការសាងភាពលេចធ្លោនៅ EURO 2020 ហើយក្លិបទាំងពីរ ចង់ឱ្យការផ្ទេរ Shaqiri សម្រេចទៅបានមុនទីផ្សារដោះដូររដូវក្ដៅនេះ ត្រូវបានបិទបញ្ចប់។
សូមបញ្ជាក់ថា ខ្សែបម្រើស្វីសវ័យ ២៩ឆ្នាំរូបនេះ បានផ្លាស់មកចូលរួម Liverpool ពីក្លិប Stoke City ក្នុងតម្លៃ ១៣លានផោន(១៨លានដុល្លារ) ក្នុងឆ្នាំ២០១៨ ហើយបានបង្ហាញខ្លួន ៦៣ប្រកួតសម្រាប់ក្រុមហង្សក្រហម៕