Man United សម្រេច​កិច្ចព្រមព្រៀង​ក្នុង​តម្លៃ ៤១​លាន​ផោន​ជាមួយ​ Real Madrid

0

ទីបំផុត ក្រុម​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង ​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​សញ្ជាតិ​បារាំង Raphael Varane ពី​ក្រុម Real Madrid តម្លៃ​៤១ លាន​ផោន (៥៧ លាន​ដុល្លារ​) សម្រាប់​ខ្សែការពារ​រូប​នេះ​ ហើយ​រូបគេ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​ការ​ផ្ទេរ​របស់​គេ​ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​។

Varane នឹង​ក្លាយជា​ការ​ចុះហត្ថលេខា​ដ៏​សំខាន់​ទី ២ របស់ United នៅ​រដូវក្តៅ​នេះ ​បន្ទាប់​ពី​ការ​មក​ដល់​របស់ Jadon Sancho ដែល United បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ដើម្បី​ចុះហត្ថលេខា​នៅ​ដើមខែ​នេះ​ក្នុង​តម្លៃ ៧៣ លាន​ផោន (១០១ លាន​ដុល្លារ​)​។

យ៉ាងណាមិញ អនាគត​របស់ Paul Pogba នៅ​តែ​មិន​ទាន់​មាននៅ​ឡើយ ដោយ​ក្លឹ​ប និង​កីឡាករ​មិន​ទាន់​យល់ព្រម​លើ​លក្ខខណ្ឌ​ ទាក់ទង​នឹង​កិច្ចសន្យា​ថ្មី​។ លោក Solskjaer បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​កំពុង​បន្ត​ ជាមួយ​តំណាង​របស់ Pogba ប៉ុន្តែ​ក្លឹ​ប​នឹង​បាត់បង់​ខ្សែបម្រើ​រូប​នេះ ​ដោយ​មិន​គិតថ្លៃ​ផ្ទេរ​នៅ​រដូវក្តៅ​ក្រោយ ​ប្រសិនបើ​គាត់​មិន​ដាក់​ប៊ិ​ច​ ទៅ​លើ​កិច្ចព្រមព្រៀង​ថ្មី​៕