ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចគយ ចាប់បានសាច់ក្របីក្លាស្សេ មានផ្ទុកមេរោគកូវីដ១៩ ចំនួន ៣កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា ។
បើតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា សាច់ក្របីក្លាស្សេ មានផ្ទុកមេរោគកូវីដ១៩ ទាំងអស់នេះ នឹងត្រូវយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆាប់ៗនេះ។
លោកអភិបាលខេត្ត ក៏បានប្រាប់ឲ្យអភិបាលស្រុកឱរ៉ាល់ ត្រៀមសហការជាមួយគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះចោល ព្រោះថាទោះបីជាកប់ ក៏មិនអាចមានសុវត្ថិភាពដែរ ៕