Sergio Ramos អាចនឹងត្រូវខកខានក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ PSG ព្រោះគាត់មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចូលទីលាន។
ខ្សែការពារសញ្ជាតិអេស្បាញរូបនេះ គឺមិនអាចចូលលេងបានសម្រាប់ការប្រកួតមិត្តភាព មុនបើករដូវកាលរបស់ក្លឹប ហើយសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយក្រុម Genoa គឺមិនមានវត្តមានរបស់ Ramos នោះទេ។
ប៉ុន្តែទោះយ៉ាងណា Ramos សង្ឃឹមថា នឹងបង្ហាញខ្លួនជាលើកដំបូងអោយ PSG ទល់នឹងក្លឹបដំបូងរបស់គាត់ ក្នុងបាល់ទាត់អាជីពគឺ Sevilla នៅថ្ងៃអង្គារនេះ៕