ត្បិត​តែ​មិនសូវ​ជោគជ័យ តែ PSG នៅ​តែ​បន្ត​កុងត្រា​ឲ្យ​លោក Pochettino

0

លោក Mauricio Pochettino ត្រូវ​បាន​ក្លឹ​ប Paris Saint-Germain ផ្តល់​សេចក្តី​ទុកចិត្ត និង​បាន​បន្ត​កុងត្រា រយៈពេល ២​ឆ្នាំ​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា អ្នកចាត់ការ​រូប​នេះ​អាច​បន្ត​ដឹកនាំ PSG រហូត​ដល់​ឆ្នាំ ២០២៣​។

PSG បាន​ចុះហត្ថលេខា​នាំ​យក​លោក Mauricio Pochettino មក​កាន់​ទឹកដី Parc des Princes កាលពី​ខែមករា បន្ទាប់​ពី​អ្នកចាត់ការ​រូប​នេះ ត្រូវ​បាន Tottenham Hotspur បណ្តេញ​ចេញពី​តំណែង​កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដែល​ពេល​នោះ​ត្រូវ​បាន​ជំនួស​ដោយ​លោក Jose Mourinho​។

ចាប់តាំងពី​ចូលរួម​ជាមួយ PSG កាលពីដើម​ឆ្នាំ Pochettino មិន​អាច​នាំ​មក​នូវ​ភាព​ជោគជ័យ ដែល​ក្លឹ​ប​បាន​ទាមទារ​នោះ​ទេ​។ ក្រុម PSG បាន​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​ពានរង្វាន់ Ligue 1 របស់​ពួក​គេ ដោយ​ចាញ់​ក្រុម Lille OSC មួយ​ពិន្ទុ​។ ក្រុម​ជើង​ខ្លាំង​របស់​បារាំង​មួយ​នេះ ក៏​ខកចិត្ត​ក្នុង​ការ​ប្រកួត Champions League ផង​ដែរ ដោយ​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​ក្រុម Manchester City៕