CR7 ថាគ្មាន​ថ្ងៃ ហើយ​ក៏​មិន​អាច​ទៅ​រួច​ឡើយ​

0

ខ្សែប្រយុទ្ធ​ក្លិប​សេះបង្កង Juventus កីឡាករ Cristiano Ronaldo ធ្លាប់​បាន​លើក​ឡើង​ច្បាស់​ៗ​ថា ខ្លួន​នឹង​គ្មាន​ថ្ងៃ​លេង​ឲ្យ Manchester City ឡើយ ព្រោះ​រូបគេ​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹ​ប​បិសាច​ក្រហម Manchester United​។

ពិត​ណាស់​បច្ចុប្បន្ន Man City កំពុង​តែ​ស្វះ​ស្វែងរក​ខ្សែប្រយុទ្ធ​មាន​គុណភាព​ម្នាក់ មក​ជំនួស​តំណែង​របស់ Sergio Aguero ដែល​បាន​ផ្លាស់​ទៅ​កាន់ Barcelona ហើយក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប​បាន​ចាប់អារម្មណ៍​ចង់បាន Ronaldo មក​កាន់​កីឡដ្ឋាន Ethihad Stadium​។

ទោះជា​យ៉ាងណា CR7 បាន​និយាយ​ថា​៖ បដិសេធ Man Utd ដើម្បី​លេង​ឲ្យ Man City​? ខ្ញុំ​គ្មាន​ថ្ងៃ​នឹង​ធ្វើ​បែប​នេះ​ឡើយ​ពីព្រោះ​បេះដូង​របស់ខ្ញុំ គឺនៅ​ជាមួយ Man Utd​។ ខ្ញុំ​គិត​ថា​វា​ពិតជា​ពិបាក​ខ្លាំង​មែនទែន​ ក្នុង​ការ​លេង​ឲ្យ Man City ពីព្រោះ​ដោយសារ​តែ Man Utd៕