បុរសម្នាក់ ជិះម៉ូតូឡើងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ លោតទឹក សម្លា.ប់ខ្លួន ដោយមិនដឹងមូលហេតុ

0

ភ្នំពេញ៖ បុរសម្នាក់សង្ស័យ ត្រូវបានគេឃើញ ជិះម៉ូតូឡើង លើស្ពាន ស្ទឹងត្រង់-ក្រូចច្មារ ហើយលោតចុះ ទៅក្នុងទឹកសម្លាប់ខ្លួន បន្សល់ទុកនូវម៉ូតូ ស្បែកជើងមួយគូ នឹងទូរសព្វដៃមួយគ្រឿង នៅនឹងកន្លែងកើតហេតុ បង្កការឲ្យភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ នៅលើស្ពាន ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៥នឹង២៥នា ទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២៩២១ ត្រង់ចំណុចលើស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលបានលោតទឹក សម្លាប់ខ្លួននោះ មកដល់ពេលនេះនូវ មិនទាន់មាននរណាម្នាក់ ស្គាល់អត្ដសញ្ញាណ និងសាច់ញាតិរបស់គាត់នូវឡើយទេ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលហេតុការណ៍ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក HONDA ស៊ុំមើ ពណ៍ខ្មៅ គ្រឿងពាក់ស្លាកលេខភ្នំពេញ1GA-7439 ជិះសំដៅឡើង មកលើស្ពានស្ទឹងត្រង់ ខណៈពេលមកជិតដល់ពាក់កណ្ដាលស្ពាន ក៏បានឈប់ម៉ូតូ ហើយឡើងលើបង្កាន់ដៃ ស្ពានលោតចុះ ទៅក្នុងទឹកលិចបាត់តែម្ដង បន្សល់ទុកតែម៉ូតូមួយគ្រឿង នឹងទូរសព្វដៃ១ ហើយនឹងស្បែកជើង ១គូរ តែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យ មើលរួចរាល់ក៍បានយកម៉ូតូ ជាមួយនឹងវត្ថុតាង ទៅរក្សាទុក នៅឯអធិការដ្ថាននគរបាលស្រុកស្ទឹងត្រង់ រួចស្វែងរកទាក់ទង ទៅរកសាច់ញាតិ និងក្រុមគ្រួសារ មកទទួលយកសម្ភារៈ របស់ជនរង់គ្រោះ ដែលសមត្ថកិច្ច យកទៅរក្សាទុកនោះ និងប្រគល់ឲ្យទៅ ក្រុមគ្រួសារវិញ៕