ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានបន្តធ្វើការត្រួតពិនិត្យបរិមាណ និងតម្លៃលក់រាយតាមបណ្តាស្ថានីយ / ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៦ទីតាំងស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ ស្ថានីយលក់ប្រេងឥន្ធនៈ ៣ទីតាំង បានប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធ នឹងបរិមាណ។ យោងលើលទ្ធផលដែលបាន ត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដើម្បីអនុវត្តនីតិវិធីបន្ត ៕




