Sassuolo ស្នើឱ្យ Juventus ពិចារណាឡើងវិញ លើការផ្តល់ជូនសម្រាប់កីឡាកររបស់ខ្លួន

0

បន្ទាប់ពីបដិសេធការផ្តល់ជូនលើកដំបូងរបស់ Juventus សម្រាប់ Manuel Locatelli, Sassuolo បានជូនដំណឹងដល់ក្រុមសេះបង្កង់ អំពីតម្លៃស្នើសុំរបស់ពួកគេសម្រាប់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ។

កាលពីមុន Juventus បានផ្តល់ជូន Sassuolo នូវកិច្ចសន្យាខ្ចីជើងរយៈពេល ២ឆ្នាំ ជាមួយនឹងថ្លៃឈ្នួល ៥លានផោន និងជម្រើសក្នុងការទិញផ្តាច់ ខ្សែបម្រើរូបនេះក្នុងតម្លៃ ២៥លានផោន នៅចុងបញ្ចប់នៃកិច្ចសន្យានេះ។

ទោះយ៉ាងណា Sassuolo ចង់បានថ្លៃឈ្នួលនៃការខ្ចីជើងនេះ ប្រមាណជា ៨-១០លានផោន ហើយចំពោះការទិញផ្តាច់សម្រាប់ Locatelli ក្នុងតម្លៃ ២៥ លានផោន បូកនឹង ១០លានផោនបន្ថែមលើប្រាក់រង្វាន់។ គេនៅចាំមើលថា តើក្រុមសេះបង្កង់ Juventus នឹងហ៊ានផ្តល់តម្លៃ ទៅតាមការស្នើសុំរបស់ Sassuolo សម្រាប់កីឡាកររូបនេះដែរឬទេ។

ក្លឹបកាំភ្លើងធំ Arsenal ក៏ត្រូវបានគេរាយការណ៍ថា បានត្រៀមប្រាក់រួចរាល់ហើយសម្រាប់ Sassuolo គឺចំនួន ៤០លានផោន និង ៥លានផោនបន្ថែមទៀតសម្រាប់ប្រាក់រង្វាន់ តែទោះយ៉ាងណា តាមរបាយការណ៍ Locatelli មានចេតនាចង់ចូលរួមជាមួយក្រុម Juventus នៅរដូវក្តៅនេះ៕