កុមារអាយុ ២ឆ្នាំម្នាក់ កំពុងជិះម៉ូតូជាមួយឳពុកម្ដាយសុខៗ ត្រូវបុរសម្នាក់យកដំបងដែក វាយចំក្បាលរបួសធ្ងន់ធ្ងរ

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកក្កដា វេលាម៉ោង ៤:៣០នាទីល្ងាច ជនរងគ្រោះបានធ្វើដំណើរជាមួយ ឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលដែរបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់ បានវាយប្រហារទៅលើពួកគេ។

ជនសង្ស័យបានប្រើបង្គោលដែកមួយដើម មកវាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។ គ្រួសាររងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរព្យាបាល ហើយកម្លាំងសមត្ថកិច្ច ក៏បានចាប់ផ្តើមស្វែងរកជនល្មើស។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានចាប់ផ្តើមតាមដាន សុខភាពរបស់កុមាររងគ្រោះ និងផ្តល់ជំនួយក្នុងការស្វែងរកជនល្មើស។
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យនៅពេលក្រោយ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការសួរនាំ។

ជនសង្ស័យក៏បានសារភាពថា រូបគេបានធ្វើសកម្មភាពនេះ ទាំងគ្មានមូលហេតុណាមួយ។ យើងមានការសង្ស័យថា ជនល្មើសកំពុងនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនេះ។

សុខភាពរបស់កុមារ ២ឆ្នាំក៏កាន់តែធ្ងន់ធ្ងរ ហើយយើងបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ជាមួយម្តាយ។ កុមាររងគ្រោះបានទទួលការវះកាត់ ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។

ការពិនិត្យបន្ថែមបានបង្ហាញថា មានការដក់ឈាមមួយកន្លែងទៀត នៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយក៏គ្រូពេទ្យបានចាក់ថ្នាំសន្លប់។ កុមាររងគ្រោះកំពុងស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយយើងរំពឹងទុកថា នឹងមានការវះកាត់បន្ថែម។ ជនសង្ស័យត្រូវបានផ្តន្ទាទោស ពីបទហឹង្សាធ្ងន់ធ្ងរដោយចេទនា និងបន្តនៅក្រោមការឃុំខ្លួន។

អង្គភាពការពារកុមារ (CPU) បន្តផ្តល់ជាជំនួយដល់ក្រុមគ្រួសាររងគ្រោះ និងសូមអរគុណទៅដល់ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យគុន្ធបុប្ផា រាជធានីភ្នំពេញ ដែលកំពុងព្យាយាមសង្គ្រោះជីវិត កុមាររងគ្រោះនេះ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ថ្លែងថា«គ្រប់គ្នាកំពុងតែប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើអោយប្រាកដថា កុមាររងគ្រោះនេះទទួលបាននូវការថែទាំ និងលទ្ធផលល្អបំផុត។ យើងទាំងអស់គ្នាសូមជូនពរ អោយនាងផុតពីគ្រោះថ្នាក់មួយនេះ» ៕