ខ្សែបម្រើក្លិប Manchester United កីឡាករ Donny van de Beek បានសម្រេចចិត្តស្នាក់នៅ Old Trafford មួយរដូវកាលទៀត ដើម្បីព្យាយាមដណ្តើមកៅអីជម្រើសដំបូងឲ្យបាន ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
ពិតណាស់ ក្នុងរដូវកាលដំបូងរបស់ Van de Beek នៅ Man Utd គឺរូបគេមិនសូវទទួលបាននាទី បង្ហាញខ្លួននៅលើទីលានឡើយ ដោយរូបគេបានលេងជាជម្រើសដំបូង បានតែបួនប្រកួតប៉ុណ្ណោះ ខណៈកីឡាករសញ្ជាតិហូលឡង់វ័យ ២៤ឆ្នាំរូបនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ Real Madrid ផងដែរ។
ទោះជាយ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍មួយចំនួន បានលើកឡើងថា Van de Beek មិនចង់ចាកចេញពី Man Utd ឡើយ ហើយគេក៏នឹងមិនបោះបង់ការព្យាយាមដដែល គឺខ្លួននឹងខំប្រឹងប្រែងយ៉ាងណា ដើម្បីទាក់ចិត្តលោក Solskjaer ឲ្យប្រើប្រាស់គេ នៅក្នុងជម្រើសដំបូងនៃការប្រកួត៕