ខ្សែការពារវ័យក្មេង Dynel Simeu របស់តោខៀវ Chelsea បានចូលរួមជាមួយ Southampton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ១,៥ លានផោន ជាមួយនឹងការបន្ថែម។
Simeu គឺជាកីឡាករលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស U១៩ និងបានបង្ហាញខ្លួនក្នុងក្រុមយុវជន នៃក្រុមតោខៀវ Chelsea ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនតែប៉ុណ្ណោះ កីឡាករសញ្ជាតិដើមកាមេរូនវ័យ ១៩ឆ្នាំរូបនេះ ធ្លាប់បានចូលរួមជាមួយឈុតធំរបស់ Chelsea ក្នុងតំណែងជាកីឡាករបម្រុង កាលពីឆ្នាំមុន ប្រឆាំងនឹងក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League ផងដែរ៕