ក្លិបអ្នកមានបុណ្យ Barcelona មិនទាន់មានការចរចាជាផ្លែផ្កាណាមួយ ជាមួយខ្សែបម្រើ Ilaix Moriba នៅឡើយទេ ដោយសង្ស័យថាក្លឹបអធិរាជស Real Madrid ជាអ្នកនៅពីក្រោយ នឹងការមិនបន្តកុងត្រាថ្មី របស់កីឡាករវ័យក្មេងរូបនេះ។
ខ្សែបម្រើអេស្ប៉ាញវ័យ ១៨ឆ្នាំរូបនេះ មានសុពុលភាពកុងត្រាជាមួយ Barcelona ដល់ឆ្នាំ២០២២ប៉ុណ្ណោះ ខណៈដែលគេត្រូវរុញឲ្យទៅលេងនៅឈុតយុវជនវិញ ព្រោះ Barcelona បានជូនដំណឹងថា ទាល់តែគេបន្តកុងត្រាថ្មី ទើបអាចលេងនៅឈុតធំបាន។
លោក Ronald Koeman បានអនុញ្ញាតឲ្យ Moriba ឡើងមកលេងឈុតធំនៅឆ្នាំមុន ដោយគេបានចូលលេងបាន ១៨ប្រកួតផងដែរ។ Moriba ដូចជាសប្បាយចិត្តក្នុងការស្នាក់នៅជាមួយ Barcelona ប៉ុន្តែឥលូវនេះស្ថានភាពរបស់គេជាមួយក្លិប ទំនងជាមិនសូវល្អឡើយ។
យ៉ាងណាមិញក្លឹបគិតថា Real Madrid លួចបញ្ចុះបញ្ចូលឲ្យ Moriba មិនបន្តកុងត្រាថ្មី ដើម្បីផ្ទេរទៅលេងទឹកដី Santiago Bernabeu៕