Arsenal ព្រមព្រៀងឲ្យ Marseille ​ខ្ចី​ជើងកីឡាករម្នាក់

0

ក្លិប​កាំភ្លើង​ធំ Arsenal ប្រកាស​ពី​កិច្ចព្រមព្រៀង ខ្សែការពារកណ្តាល William Saliba សម្រេចដាក់ឲ្យខ្ចីជើង ទៅកាន់ក្លឹ​បបារាំង Marseille ដើម្បីសម្រួលដល់ការចំណាយ លើថ្លៃពលកម្មមួយផ្នែក​។

សូម​ជម្រាប​ថា កន្លងទៅមាន កីឡាករ ៥រូបហើយ ដែលក្លឹ​ប Arsenal បានប្រកាសពីការចាកចេញ ដោយខ្លះក៏ផុតកុងត្រាឥតតម្លៃខ្លួន ហើយខ្លះក៏ផ្ទេរនៅលក្ខខណ្ឌខ្ចីជើង តួយ៉ាងដូចជា Matteo Guendouzzi, David Luiz, Martin Odegaard, Dani Ceballos និង Mathew RyRya​។

William ជា​កីឡាករ​បាល់ទាត់​អាជីព​បារាំងវ័យ ២០​ឆ្នាំ ដែល​ក្លិប​បានសម្រេចឲ្យគេទៅអភិវឌ្ឍខ្លួន នៅលក្ខខណ្ឌខ្ចីជើង ហើយ​គេនឹងទៅចូលរួម នៅក្លឹ​បដ៏ល្អមួយគឺ Marseille”​។

ទោះជា​យ៉ាងណា កុងត្រា​របស់ William នឹង​ត្រូវផុតនៅឆ្នាំក្រោយ ពោលគឺឆ្នាំ ២០២២​។ ការនាំយកគេមកចូលរួម ដូចជាមិន សូវចំណេញឡើយ ដោយកាលទិញពី Saint-Etienne ក្លឹ​បចាយអស់ ៣០លានអឺ​រ៉ូឯណោះ ហើយនៅឈុតធំគេមិនដែលបង្ហាញខ្លួនសូ​ម្បីតែម្តង ពោលធ្លាប់បានលេងត្រឹម U23 របស់កាំភ្លើងធំ បាន​ត្រឹមតែ​ ៨ប្រកួតតែប៉ុណ្ណោះ​៕