ក្លិបបិសាចក្រហម Manchester United ទទួលបានជ័យជម្នះ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ត្រៀមសម្រាប់រដូវកាលថ្មី ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Derby County ២-១ ក្នុងកីឡដ្ឋាន Pride Park កាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹក Ole Gunnar Solskjaer បានរួមបញ្ចូលរវាងកីឡាករក្រុមយុវជន ជាមួយកីឡាករក្រុមធំ ហើយក្រុមបិសាចក្រហម មានឱកាសរកគ្រាប់បាល់នាំមុខដោយកីឡាករ Tahith Chong នៅនាទីទី១៨។
ក្រុមបិសាចក្រហម បានប្ដូរកីឡាករជាច្រើនរូប ក្រោយចប់តង់ទី១ ហើយត្រលប់មកចូលទីលានវិញ ជាមួយគ្រាប់បាល់ទី២ ដោយ Facundo Pellistri ដែលត្រូវបានប្ដូរចូល។
ទោះយ៉ាងណា ក្រុមម្ចាស់ផ្ទះ ដឹកនាំដោយអតីតតារាឆ្នើម របស់ក្លិបបិសាចក្រហម លោក Wayne Rooney ជាគ្រូបង្វឹក បានវាយបកបានមួយគ្រាប់វិញដោយ Colin Kazim-Richards ពីការស៊ុតបាល់ពីចម្ងាយ នៅ២០នាទីចុងក្រោយនៃការប្រកួត៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=1OaDK_8l9ng