ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងចុះស្រាវជ្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៥នាក់ ករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៩នាទី។
វត្ថុតាងដកហូត៖ ម៉ូតូ ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕