Thomas Tuchel៖ Robert Lewandowski គឺជា​គោលដៅ​បន្ទាប់​ពី Haaland

0

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ហាក់​គ្មាន​សង្ឃឹម​ក្នុង​ការ​នាំ​យក Erling Haaland នៅ​ក្នុង​រដូវក្តៅ​នេះ​បាន​ឡើយ ប៉ុន្តែ​ជំនួស​មក​វិញ ពួក​គេ​បាន​បង្វែរ​ការ​ចាប់អារម្មណ៍ ដោយ​ចង់បាន​កីឡាករ Robert Lewandowski របស់​ក្លិប Bayern Munich វិញ​។

បច្ចុប្បន្ន Chelsea កំពុង​ចាប់អារម្មណ៍​ចង់បាន ​តារា​ជើង​ស៊ុត​នៅ​ក្រប​ខណ្ឌ Bundesliga កីឡាករ Robert Lewandowski, ខណៈ​ខ្សែប្រយុទ្ធ​សញ្ជាតិ ប៉ូ​ឡូញ រូប​នេះ គឺ​នៅ​សល់​ក្នុង​ត្រា​រយៈពេល ២ ឆ្នាំ​ទៀត​ជាមួយ Bayern Munich ហើយ​ក្នុង​នោះ​ រូបគេ​អាច​នឹង​មាន​តម្លៃ​ផ្ទេរ​ចេញ​ប្រមាណ​ជា ៥០ លាន​ផោន ឬ​ស្មើនឹង (៦៩ លាន​ដុល្លា​អា​មេ​រិ​ក​)៕