ខ្សែប្រយុទ្ធ Marcus Rashford របស់អង់គ្លេស និង Manchester United បានសម្តែងការដឹងគុណដល់អ្នកគាំទ្រ ដែលបានមកទស្សនាផ្ទាំងគំនូររបស់ខ្លួន ដើម្បីទុកសារគាំទ្រ និងលើកទឹកចិត្ត បន្ទាប់ពីជនអគតិបានបំផ្លាញ។
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ នៅពេលដែលអង់គ្លេសបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ដោយផ្ទាំងរូបភាពរបស់គាត់នៅទីក្រុង Manchester ត្រូវបានបំផ្លាញដោយអ្នកគាំទ្រដែលស្អប់រូបគេ។
Rashford ក៏បានទទួលសាររើសអើងជាតិសាសន៍ និងរំលោភបំពាននៅលើបណ្តាញសង្គម ចាប់តាំងពីការខកខាននោះ ប៉ុន្តែគាត់ក៏បានគូសបញ្ជាក់ពីអ្នកគាំទ្រជាច្រើន ដែលបានគាំទ្រគាត់នៅគ្រាលំបាកនេះផងដែរ៕