Owen ថា Saka ក្មេង​ពេក​ហើយ​ ក្នុង​ការ​ទទួល​រ៉ាប់រង​ នៅ​លើ​បាល់​ប៉េ​ណា​ល់​ទី​

0

Michael Owen បាន​រិះគន់​ថា Bukayo Saka នៅ​ក្មេង​ពេក​ហើយ មិន​គួរ​មក​ត្រូវ​ទទួល​ដោះស្រាយ​សម្ពាធ ​នៃ​ការ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី ដ៏​សំខាន់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ របស់​អង់គ្លេស​នោះ​ទេ​។

ពិត​ណាស់ អង់គ្លេស​បាន​រង​នូវ​ការ​ខកចិត្ត ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ European Championship លើក​ដំបូង​របស់​ពួក​គេ​នៅ​ឯ Wembley កាលពី​ថ្ងៃអាទិត្យ ដោយ​អ៊ី​តា​លី ទទួល​ជ័យ​ជំនះ បន្ទាប់​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី របស់​កីឡាករ Marcus Rashford, Jadon Sancho និង Saka​។

ខ្សែបម្រើ​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​កំ​ភ្លើង​ធំ Arsenal ក្នុង​ឆ្នាំ ២០១៨ ដោយ​លេង ៨៨ ប្រកួត​អោយ​ក្លឹ​ប​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ដោយ​ឈ្នះ​ពានរង្វាន់ FA Cup ចំនួន ១ ដង ខណៈ​ពេល​ដែល​គាត់​រកបាន ១១ គ្រាប់ និង ​Asist ២១ដង ហើយ​គេ​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​ក្រុម​តោ​កំណាច​អង់គ្លេស ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ លើក​ដំបូង​របស់​ពួក​គេ​ចាប់តាំងពី​ឆ្នាំ ១៩៦៦​ផង​ដែរ​៕