Instagram បន្ថែមមុខងារ Security Checkup ដើម្បីការពារសុវត្ថិភាពរបស់គណនី

0

ក្រុមហ៊ុន Instagram បានបន្ថែមមុខងារ “Security Checkup” ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការ ការពារគណនីរបស់ពួកគេ ក្នុងករណីដែលមានការប៉ុនប៉ង លួចចូលគណនីដោយមិនមានការអនុញ្ញាត។ នេះបើតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

ប្រសិនបើអ្នកប្រើប្រាស់គិតថា គណនីរបស់ពួកគេត្រូវបាន ប៉ុនប៉ងលួចចូលនោះ ពួកគេអាចប្រើមុខងារនេះ ដើម្បីផ្ដល់ជំនួយក្នុងការ ការពារគណនីមានដូចជា៖

-ឆែកមើលឧបករណ៍ ដែលបានចូលទៅក្នុងគណនី
-ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់
-ផ្ទៀងផ្ទាត់គណនីដែលមាន ប្រើឈ្មោះសម្គាល់ដូចគ្នា
-ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន មានដូចជាលេខទូរសព្ទ និងអ៊ីម៉ែល

ជាមួយនឹងការប្រកាស ដាក់ឱ្យប្រើប្រាស់មុខងារថ្មីនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំ ឱ្យអ្នកប្រើប្រាស់ប្រើប្រព័ន្ធ two-factor authentication និងឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន នៅពេលដែលពួកគេទទួលបាន សារដែលបន្លំធ្វើជាសារ មកពីក្រុមហ៊ុន Instagram។ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនត្រូវការទំនាក់ទំនង អំពីគណនីរបស់អ្នកប្រើប្រាស់នោះ ពួកគេនឹងប្រើអ៊ីមែលផ្លូវការ របស់ក្រុមហ៊ុនដើម្បីធ្វើការទាក់ទង ៕