ខ្សែប្រយុទ្ធ Zlatan Ibrahimovic បច្ចុប្បន្នកំពុងបន្តឈរជើង ឲ្យក្លឹប AC Milan ខណៈដែលនៅជម្រើសជាតិ រូបគេពុំបានមានឈ្មោះ ទៅចូលរួមនោះទេ នៅពេលស៊ុយអែតលេង Euro 2020 កន្លងទៅ។
លោកព្រះ Zlatan ធ្លាប់បាននិយាយថា ខ្លួនស្អប់តែកីឡាករបួននាក់ប៉ុណ្ណោះ ក្នុងអាជីពបាល់ទាត់របស់គេ ហើយម្នាក់ក្នុងចំណោមពួកគេ គឺខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Edinson Cavani ។
លោក Michael Ciani អតីតតារា LA Galaxy បានបង្ហើបឱ្យដឹងថា Ibrahimovic មិនចូលចិត្តមនុស្សដែលស្និទ្ធស្នាលជាមួយជនជាតិអ៊ុយរូហ្គាយនោះឡើយ។ Ibrahimovic បានលេងជាមួយ Cavani នៅ Paris Saint-Germain ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៦ មុនពេលគាត់ចូលរួមជាមួយ Manchester United។
ប្រាប់ RMC Sport លោក Ciani និយាយ៖ “ប្រសិនអ្នកស្និទ្ធនឹង Cavani គឺ Ibra គេមិនចូលចិត្តទេ មិនថាតែអ្នក ជាកីឡាករ ដែលស្និទ្ធនឹង Ibra ផ្ទាល់ ឬ ប្រឆាំងនឹងគេក៏ដោយ ដោយគេប្រាប់ខ្ញុំគ្រប់យ៉ាង ថាកាលនៅ PSG ជាមួយ Laurent Blanc គឺមិនអីទេ លើកលែងមនុស្សតែម្នាក់គត់ នោះគឺ Cavani ដែលគេមិនចុះសម្រុងជាមួយ”។
លោកបញ្ចប់បែបនេះថា៖ “គេប្រាប់ខ្ញុំថា ក្នុងអាជីពទាំងមូល របស់គេមានមនុស្ស ៣-៤ នាក់ ដែលគេស្អប់ ហើយក្នុងចំណោមនោះ ក៏មានម្នាក់គឺជា Cavani”៕