គណៈកម្មាធិការអាជ្ញាកណ្តាល UEFA បានប្រកាសថា លោក Björn Kuipers មកពីហូឡង់ នឹងធ្វើជាអាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ រវាង អ៊ីតាលី និង អង់គ្លេស ដែលនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យទី ១២ ខែកក្កដា វេលាម៉ោង ២ រំលងអធ្រាត្រម៉ោង (ម៉ោងនៅកម្ពុជា )នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស។
បុរសជនជាតិហូឡង់វ័យ ៤៨ឆ្នាំរូបនេះ ជាអាជ្ញាកណ្តាលអន្តរជាតិ ៧លើកមកហើយ ចាប់តាំងពីឆ្នាំ ២០០៦ នឹងក្លាយជាមន្ត្រីផ្លូវការ នៃការប្រកួតដំបូងដែលមកពីប្រទេសហូឡង់ ដើម្បីទទួលបន្ទុកវគ្គផ្តាច់ព្រ័ត្រ UEFA EURO ។
គួរបញ្ជាក់ថា លោក Björn Kuipers គឺជាអាជ្ញាកណ្ដាលអន្តរជាតិ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ដែលរកចំណូលបាន ២-៣លានផោនក្នុងមួយឆ្នាំ៕