Sancho សាក​សម​នឹង​ពាក់អាវ​លេខប៉ុន្មាននៅ Old Trafford?

0

លោក Louis Lancaster អតីត​គ្រូបង្វឹក​របស់ Jodon Sancho បាន​ទទូច​ថា ក្លិប​បិសាច​ក្រហម Manchester United គួរតែ​ផ្តល់​អាវ​ស្លាក​លេខ ៧​ដល់​ខ្សែបម្រើ​ស្លាប​វ័យ ២១​ឆ្នាំ​រូប​នេះ ព្រោះ​វា​ជា​សម្ពាធ ដ៏​ល្អ​បំផុត​។

ជា​ការ​ពិត​ណាស់ នា​ពេល​ថ្មី​ៗ​នេះ Man Utd បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ចុះហត្ថលេខា ​នាំ​យក​ខ្សែបម្រើ​ស្លាប Sancho មក​កាន់​កីឡដ្ឋាន Old Trafford ពី Borussia Dortmund ក្នុង​តម្លៃ​ខ្លួន​៧៣​លាន​ផោន (​ប្រមាណ​១០១​លាន​ដុល្លារ​)៕