Arsenal គ្រោង​យក​ខ្សែបម្រើ​វ័យក្មេង​ម្នាក់​ ពី​ក្លឹ​ប​ប៊ែ​ល​ហ្សិ​ក Anderlecht

0

Arsenal ត្រៀម​ចុះ​កុងត្រា​ជាមួយ​ខ្សែបម្រើ Albert Lokonga ពី Anderlecht នៅ​ប៊ែ​ល​ហ្សិ​ក ស្រប​ពេល​ដែល ត្រៀម​ព្រមព្រៀង​ជាមួយ Benfica សម្រាប់​ខ្សែការពារ​ស្លាប​ឆ្វេង Nuno Tavares ផង​ដែរ​។

ខ្សែបម្រើ​បែ​ល​ហ្ស៊ិ​ក​វ័យ ២១​ឆ្នាំ​រូប​នេះ ត្រៀម​ទទួល​ការ​ពិនិត្យ​សុខភាព មុន​នឹង​ផ្លាស់​ទៅ​លេង​នៅ​ពហុ​កីឡដ្ឋាន Emirates បន្ទាប់​ពី​ក្រុម Arsenal ក្នុង​កិច្ច​ព្រម​កិច្ចព្រមព្រៀង ជា​គោលការណ៍​មាន​តម្លៃ​រហូត​ដល់ ១៨ លាន​ផោន (២៥ លាន​ដុល្លារ​) ។

Lokonga ជា​កីឡាករ​ចេញពី​ថ្នាល​យុវជន Anderlecht និង​បាន​ក្លាយជា​កីឡាករ​អាជីព​ដំបូង ​ក្នុង​រដូវ​កាល ២០១៩-២០២០ ដោយ​បង្ហាញខ្លួន ២៦ ប្រកួត​រាល់​ការ​ប្រកួត​សម្រាប់​ក្លិប​ក្នុងស្រុក Anderlecht មុន​រដូវ​កាល​លី​គ​កំពូល​បែ​ល​ហ្ស៊ិ​ក​៕